វេជ្ជបណ្ឌិត សៅ ស៊ីរ៉ា
វេជ្ជបណ្ឌិត សៅ ស៊ីរ៉ា

                                      ប្រវត្តិរូបសង្ខេប វេជ្ជបណ្ឌិត សៅ ស៊ីរ៉ា លោកស្រីវេជ្ជបណ្ឌិតជា អ្នកគ្រប់គ្រង​ផ្នែក​ជម្ងឺ​ក្រពះ​ និង ពោះវៀន លោកស្រីវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា នៅ​សាកលវិទ្យាល័យ ទីក្រុងម៉ូស្គូ នៅក្នុងឆ្នាំ 1988 ហើយលោកស្រី បាន​បញ្ចប់ការសិក្សានៅ មហាវិទ្យាល័យ...

វេជ្ជបណ្ឌិត ឃុន រិទ្ធីយ៉ា
វេជ្ជបណ្ឌិត ឃុន រិទ្ធីយ៉ា

                                     ប្រវត្តិរូបសង្ខេប លោកសាស្រ្ដាចារ្យ វេជ្ជបណ្ឌិត ឃុន​ រិទ្ធិយ៉ា  ជា​ប្រធាន​គ្រប់គ្រង​បុគ្គ​លិក​វេជ្ជសាស្រ្ដ លោកមានជំនាញក្នុងការព្យាបាលជម្ងឺសន្លាក់ ហើយ​លោកបម្រើការងារនៅ មន្ទីរពេទ្យព្រះសីហនុ មណ្ឌល​នៃ​ក្ដីសង្ឃឹម តាំង​ពីឆ្នាំ ១៩៩៩ មកម៉្លេះ ។ នៅឆ្នាំ ១៩៩៩ លោក​បាន​បញ្ចប់​ការ​សិក្សា...

វេជ្ជបណ្ឌិត សួ សែ
វេជ្ជបណ្ឌិត សួ សែ

ប្រវត្តិរូបសង្ខេប លោក វេជ្ជបណ្ឌិត សួ សែ ជាវេជ្ជបណ្ឌិតគ្រប់គ្រង់ការអប់រំវេជ្ជសាស្រ្ដ លោក​បាន​​បម្រើការងារនៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម តាំងពីឆ្នាំ      ១៩​៩​៧​​ មកម៉្លេះ ។ នៅឆ្នាំ ១៩៩៣ លោកបានបញ្ចប់ការសិក្សាថ្នាក់ សញ្ញាប័ត្រ​វេជ្ជបណ្ឌិត នៅសកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅប្រទេសកម្ពុជា ។ សព្វថ្ងៃនេះលោកមានជំនាញក្នុងការព្យាបាលជម្ងឺ ក្រពះ ពោះវៀន ជម្ងឺរលាក​ថ្លើម រួមទាំងការព្យាបាលជម្ងឺទូទៅ  ។

វេជ្ជបណ្ឌិត លីម ដាលី
វេជ្ជបណ្ឌិត លីម ដាលី

ប្រវត្តិរូបសង្ខេប លោកស្រីវេជ្ជបណ្ឌិត លឹម​ ដាលី ជាប្រធានគ្រប់គ្រងសាខា មណ្ឌលវេជ្ជសាស្រ្ដ សា្ថនទូត ។ លោកស្រីបានបម្រើការងារនៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌល​នៃក្ដី​សង្ឃឹម តាំងពីឆ្នាំ ២០០៥​ មកម៉្លេះ ។ នៅឆ្នាំ២០០៤ លោកស្រី​បានបញ្ចប់​ការសិក្សា​ជាវេជ្ជបណ្ឌិតនៅ មហាវិទ្យាល័យវេជ្ជសាស្រ្ដ ថៃប៊ិញ ប្រទេសវៀតណាម ហើយ​ឥឡូវ​នេះលោកស្រីមានជំនាញក្នុងការព្យាបាលជម្ងឺទូទៅ ។

វេជ្ជបណ្ឌិត មុិញ ផាណាវ៉ារីន
វេជ្ជបណ្ឌិត មុិញ ផាណាវ៉ារីន

ប្រវត្តិរូបសង្ខេប វេជ្ជបណ្ឌិត មុិញ ផាណាវ៉ារីន :ជាវេជ្ជបណ្ឌិតដែលបានបញ្ជប់ការសិក្សាលើផ្នែកឱសថទូទៅ មកពីសាកលវិទ្យា ល័យ Parisa Lumubu School of Medicine ប្រទេសរ៉ុស៊ី និងបានធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រះកុសុម: ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ ដល់១៩៩៦។ បន្ទាប់ពីពេលនោះ លោកស្រីបានបំរើការនៅ មន្ទីពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឍឹម។ ជាមួយនិងការបណ្តុះបណ្តាលបន្ថែម ជាមួយបុគ្គលលិក និងអ្នកស្ម័គ្រចិត្តអន្តរជាតិ លោកស្រីវេជ្ជបណ្ឌិត បានក្លាយជាអ្នកឯកទេសផ្នែកជម្ងឺទូទៅ និងបានត្រួសត្រាយនៅក្នុងផ្នែកវេជ្ជសាស្រ្ត។ រហូតមកដល់ពេលនេះលោកស្រី មានបទពិសោធន៏ច្រើន ក្នុងការព្យាបាលជំងឺទូទៅ ជាង២០ឆ្នាំនៅក្នុងជំនាញ របស់ខ្លួន។