សេចក្តីណែនាំ

    មណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោកសូមស្វាគមន៍ចំពោះបេក្ខ ​​ជន ដែលចូលរួមចំណែកនូវ តម្លៃស្នូលនៃការគោរព មេត្តា សប្បុរស សុច រិតក្នុង រាល់សកម្មភាពដែលយើងធ្វើ។ គុណ​សម្បត្តិទាំង បួនប្រការ នេះគឺធំ ជាងអ្វីៗទាំងអស់។ តម្លៃស្នូល ទាំងបួននេះ ការងារមួយ សម្រាប់ការ​ត្រួស​ត្រាយ ផ្លូវ​អំពី​របៀប​​ដែល​យើងត្រូវប្រព្រឹត្តចំពោះ អ្នកជំងឺ និង ​បុគ្គលិក ផ្សេង ទៀត។

    យើងផ្តល់ឱកាសឲ្យបុគ្គលិកគ្រប់ៗរូប បានទទួលបទ ពិសោធន៍រីក ចម្រើន លើវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការងារជាក្រុម ខណៈ ពេល កំពុង បំពេញ ការងារក្នុង គំរូពាណិជ្ជកម្ម សង្គមដែល មាន ភាពរីកចម្រើន។ បុគ្គលិកនឹង ទទួលបាន នូវអត្ថ ប្រយោជន៍ ជាច្រើនដូចជា៖ ថ្ងៃឈប់សម្រាក ការឈប់សម្រាកប្រចាំឆ្នាំ និង អត្ថប្រយោជន៍ វេជ្ជសាស្រ្តស ម្រាប់សមាជិកគ្រួសារផងដែរ។​ មណ្ឌល វេជ្ជសាស្រ្ត ទាំងអស់គាំទ្រប្រតិបត្តិការព្យាបាលប្រកប ដោយ សប្បុរសធម៌ នៅមន្ទីរ​ពេទ្យ​​ព្រះ​សីហនុ​មណ្ឌលនៃក្តីសង្ឃឹម។

    ដោយការប្រឹងប្រែងធ្វើការងារការគោរពចំពោះគ្នាទៅវិញទៅមកក៏ដូចជាការផ្តល់នូវការថែទាំដល់អ្នកជម្ងឺទាំងអស់ប្រកប ដោយគុណភាព មិនគិតពីលទ្ធភាព ចំណាយរបស់ពួក គេបុគ្គលិកយើងទាំងអស់បានកសាងនូវឧត្តមភាពភាពដ៏ឆ្នើមប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ ឲ្យមណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោក និងភាពជឿទុកចិត្តសម្រាប់ប្រជាជនកម្ពុជារាប់ពាន់នាក់ មណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោកផ្តល់នូវឱកាសការងារស្មើភាពគ្នាដោយមិនរើសអើងប្រកាន់ពូជសាសន៍សាសនាភេទអាយុ ពណ៌សម្បុរ សញ្ជាតិ ជីវភាព គ្រួសារ ឬរូបសម្បតិ្តឡើយ។ យើងសូមស្វាគមន៍ចំពោះការចង់ចូលរួមជាមួយក្រុមរបស់យើង។ សូមចុចលើមុខតំណែងការងារ ដើម្បីដឹងបន្ថែម ពីដំណើរការនៃ ការដាក់ ពាក្យធ្វើការ។