KEN_1902មណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោក (HOPE worldwide Medical Center)  គឺជាកម្មវិធីមួយដែរផ្តោតលើ សុខភាពរបស់ អង្គការក្តី សង្ឃឹមពិភពលោក (HOPE worldwide) ដែលជា អង្គការ ក្រៅស្រុក មួយដែលមានមូលដ្ឋាននៅទីក្រុង វ៉េង រដ្ឋផេនស៊ិលវេនា សហរដ្ឋអាមេរិច ព្រមទាំងបានចុះបញ្ចីលេខ ៥០១(c) (3) បានទទួលស្គាល់ ដោយរដ្ឋាភិបាល សហរដ្ឌអាមេរិច។
 
 

មណ្ឌលវេជ្ជសាស្រ្ត នៃក្តីសង្ឃឹមពិភពលោក (HOPE worldwide Medical Center) មានបេសកកម្ម ផ្តល់គុណភាព មេត្តាករុណា និង ការថែទាំសុខភាព ក្នុង តម្លៃសមល្មម សម្រាប់ អ្នកជំងឺតាមរយៈ បណ្តុះបណ្តាល វិជ្ជាជីវៈ វេជ្ជសាស្ត្រ យ៉ាងល្អ ប្រសើរ និងគាំទ្រ ប្រតិបត្តិការ នៅមន្ទីរពេទ្យ ព្រះសីហនុ មណ្ឌល នៃក្តីសង្ឍឹម ក្នុងការបំពេញ បេសកកម្ម សម្រាប់ប្រជាជនក្រីក្រ។

ឆ្នាំ ១៩៩៦ ដោយភាពជាដៃគូជាមួយអង្គការ ​Japan​ ​Relief​ for​ Cambodia​​​ និង World Mate មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឍឹម  បានបង្កើតចេញជារូបរាង ដែលមាន បេសកកម្ម ពីរ គឺផ្តល់ការ បណ្តុះបណ្តាល វេជ្ជសាស្រ្តដល់ គ្រូពេទ្យកម្ពុជា និង ផ្តល់ សេវា សុខភាព ដែល មានគុណភាព ខ្ពស់ ដោយឥតគិតថ្លៃ ដល់ ប្រជា រាស្រ្តក្រីក្រកម្ពុជា។KEN_1072

១១ឆ្នាំកន្លងមក ហើយដែល បេសកកម្មនេះគឺ ត្រូវបានបន្ត នូវការ បង្កើត ចេញជារូបរាង នៃមណ្ឌលវេជ្ជសាស្រ្ត នៃអង្គការ ក្តីសង្ឃឹម ពិភពលោក។ ដោយសារការរីកចម្រើន ទៅមុខ នៃប្រទេសកម្ពុជា ដូច្នេះ ការថែរទាំសុខភាព ក៏ជា តម្រូវការមួយ ដ៏ចាំបាច់ផងដែរ។ ដោយមាន ការបណ្តុះបណ្តាល ផ្នែក វេជ្ជសាស្រ្ត ក្រោមកម្មវិធី របស់មន្ទីរពេទ្យ ព្រះសីហនុមណ្ឌល នៃក្តីសង្ឃឹម ដល់ក្រុម គ្រូពេទ្យជំនាញ ច្រើនជាង ៣០០០ នាក់ ហើយបច្ចុប្បន្ន នេះគ្រូពេទ្យទាំងនោះអាច ធ្វើការបម្រើរ ដល់ សហគមន៏ នានាបាន។

ដោយប្រទេសកម្ពុជាបានបើកទ្វារ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើអោយចំនួន ប្រជាជន​កម្ពុជាដែលអាចមាន លទ្ធភាព សមរម្យមកកាន់មណ្ឌល វេជ្ជសាស្ត្រក៏កើនឡើងផងដែរ។ ដោយមានកំណើននៃប្រជាជនដែល មានជីវភាពថ្នាក់កណ្តាល មណ្ឌលវេជ្ជសាស្រ្ត ក្តីសង្ឃឹមពិភព លោក បានបើកទ្វារ និង បន្ថែមការបំរើរសេវាកម្ម ដល់ ប្រជាជនកម្ពុជាបន្ថែមទៀត។ មណ្ឌលវេជ្ជសាស្រ្ត នៃក្តីសង្ឃឹម ពិភពលោក (HOPE worldwide Medical Center) ត្រូវបាន បង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយ ជា សហគ្រាសមួយដែលបម្រើរសេវា សង្គមប្រកបដោយគុណភាព និង សេវាសុខភាព ដែលមានតម្លៃសមរម្យ។សហគ្រាសមួយ នេះបម្រើដើម្បីបំពេញការផ្តល់សេវាថែ ទាំសុខភាព ដល់ប្រជាជនកម្ពុជា និងជាប្រភពផ្តល់នូវនិរន្តភាព នៃប្រាក់ចំណូលសម្រាប់មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។

KEN_1105មណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោក ជាស្ថាប័នសុខាភិបាល មួយក្នុងចំនោម ស្ថាប័នដ៏ទៃទៀតក្នុងប្រទេស ដែលអាស្រ័យ តាមលទ្ធភាព របស់អ្នកជំងឺក្នុងការបង់ថ្លៃ។ ការជ្រើសរើសយក មណ្ឌលវេជ្ជសាស្រ្តនៃក្តីសង្ឃឹមពិភពលោក ក្នុងការព្យាបាល របស់ លោកអ្នក គឺជាការ គាំទ្រប្រតិបត្តិការ នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ក្នុងការបំពេញ បេសកកម្មសម្រាប់ប្រជាជន ក្រីក្រ។ ប្រាក់កំរៃ ដែលបានមកពីមណ្ឌលវេជ្ជសាស្ត្រ បានជួយ ទ្រទ្រង់ និង ផ្តល់នូវនិរន្តភាពការងារ នៅមន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។មណ្ឌលវេជ្ជសាស្រ្ត ផ្តល់នូវគុណភាព និង សេវា សុខភាព ដែលមានតម្លៃសមរម្យ ជូនដល់អ្នកជំងឺ គ្រប់រូបតាម រយៈក្រុមគ្រូពេទ្យ ដែលពេញដោយការបណ្តុះបណ្តាល វិជ្ជាជីវៈនិងការ គោរព។