កម្មវិធីបន្តការសិក្សានៅក្រៅប្រទេស “គ្រូពេទ្យកុមារ និង ភាពជាអ្នកដឹកនាំសកល”

កម្មវិធីបន្តការសិក្សានៅក្រៅប្រទេស “គ្រូពេទ្យកុមារ និង ភាពជាអ្នកដឹកនាំសកល”

ក្នុង ខែ មិថុនា ឆ្នាំ ២០១៧នេះ លោកវេជ្ជ. សេង សាម៉ន បាន​អញ្ជើញ​ចូល​រួម​​​ក្នុង​កម្មវិធី “គ្រូពេទ្យកុមារ និង ភាពជាអ្នកដឹននាំសកល” នៅសាលា HARVARD Medical School ២០១៧ និង ២០១៨ ។





កម្មវិធីនេះមានការចូលរួម និង ប្រមូលផ្ដុំដោយក្រុមគ្រូពេទ្យកុមារទូទាំង​ពិភពលោក​ប្រមាណ ៤០ ទៅ ៥០ ប្រទេសដែលផ្ដល់កម្មវិធី និង វិធីសាស្រ្តដោយ មហា​វិទ្យា​ល័យ​ HARVARD Medical School Boston, USA ។



កម្មវិធីនេះ ជាកម្មវិធីមួយសម្រាប់ស្វែងរកមធ្យោបាយ ដើម្បី​កាត់​បន្ថយ​អត្រា​​មរណៈភាពកុមារលើពិភពលោក ដោយ​ផ្ដោតសំខាន់​លើភាពរីក​ចម្រើន នៃសេវាសុខាភិបាល ការកាត់បន្ថយការប្រើថ្នាំផ្សះលើកុមារ ការ​កាត់បន្ថយការឆ្លងមេរោគទៅលើទារកទើបកើត ពង្រឹងសេវាសាធារណៈ មន្ទីរពេទ្យ ពង្រឹងប្រព័ន្ធពត៌មានសុខាភិបាល ដើម្បីរកគម្លាត និង ភាព​ជឿ​ជាក់​រវាង អ្នកជម្ងឺ និង ក្រុមគ្រូពេទ្យ ។




ក្នុងនាមលោក ជាវេជ្ជបណ្ឌិតដែលបម្រើការងារនៅមណ្ឌលវេជ្ជសាស្រ្ត ស្ថាន​ទូត សូមផ្ញើរជាអនុសាសន៍ដល់ អតិថិជនទាំងអស់ សូមកុំប្រើ​ថ្នាំ​ផ្សះដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និង សូមមក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុខពេលប្រើថ្នាំផ្សះ ។