អបអរ ទិវាជម្ងឺទឹកនោមផ្អែមពិភពលោក

អបអរ ទិវាជម្ងឺទឹកនោមផ្អែមពិភពលោក

5ដើម្បី អបអរ “ទិវាជម្ងឺទឹកនោមផ្អែមពិភពលោក” ដែលត្រូវបានប្រារព្ធ ឡើងជាសកលនៅរៀងរាល់ ថ្ងៃទី 14 វិច្ឆិកា មណ្ឌលវេជ្ជសាស្រ្ដ
ក្ដីសង្ឃឹម ពិភពលោក និង មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម បាន ចូលរួមរៀបចំ “ទិវាជម្ងឺទឹកនោមផ្អែមពិភពលោក” នៅថ្ងៃទី ០៨ ខែ វិច្ឆិកា កន្លងទៅនេះ។
គោលបំណងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីផ្លាស់ប្ដូររបៀបនៃការរស់នៅ ដើម្បីកាត់បន្ថយជម្ងឺទឹកនោមផ្អែម និង បង្រៀនពីរបៀបនៃការ បរិភោគ អាហារប្រចាំថ្ងៃ។
កម្មវិធីនេះមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនផងដែរ ដូចជា: Abbott, TELPHA, novo nordisk, Roche។