រីករាយ​ថ្ងៃបុណ្យប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ

រីករាយ​ថ្ងៃបុណ្យប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ

pchom-ben

សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានប្រើប្រាស់ និង កំពុងប្រើប្រាស់សេវាសុខភាពនៅ មណ្ឌលវេជ្ជសាស្រ្ដ នៃក្ដីសង្ឃឹមពិភពលោកកន្លងមក ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ យើងខ្ញុំទាំងអស់ដែលជាថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ផ្នែក សូមជូនពរដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ សូមជួបតែពុទ្ធពរ៤ប្រការ និង សូមឲ្យការធ្វើដំណើរទាំងទីជិត និង ទាំងទីឆ្ងាយប្រកប ដោយភាពរីករាយ សេចក្ដីសុខ សុវត្ថិភាព គ្រប់ៗរូប ។

ក្នុងឱកាសនេះយើងខ្ញុំសូមជូនដំណឹងផងដែរថា នៅថ្ងៃបុណ្យប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មណ្ឌលវេជ្ជសាស្រ្ដនៃក្ដីសង្ឃឹម
ពិភពលោកយើងខ្ញុំទាំង ៣ទីតាំងនិងបើកដំណើរការជាធម្មតា៖

• មណ្ឌលវេជ្ជសាស្រ្ដស្ថានទូត: ដំណើរការចាប់ពីម៉ោង៨:០០ព្រឹក ដល់ ម៉ោង ៥:០០ល្ងាច ។
• មណ្ឌលវេជ្ជសាស្រ្ដសហគមន៍ : ដំណើរការចាប់ពី ម៉ោង៧:០០ព្រឹក ដល់ ម៉ោង ៤:៣០ល្ងាច ។
• មណ្ឌលវេជ្ជសាស្រ្ដ សុលសាស្រ្ដ: ដំណើរការ ២៤ ម៉ោង ។
• មណ្ឌលវេជ្ជសាស្រ្ដពោធិ៍ចិនតុង : ដំណើរការ ២៤ ម៉ោង ។